រឿងប្រវត្តិអ្នកតា ម៉ឺន គង់ កំពត
អ្នកតាដែលនៅលើខ្នងភ្នំធំ នៅឃុំត្រពាំងរាំង ស្រុកឈូក ខែត្រកំពត ឈ្មោះលោកតា ម៉ឺន គង់ ។
មានរឿង ដំណាលថា លោកតា ម៉ឺន-គង់ នេះ មានឥទ្ធិពលខ្លាំងក្លាមានអំណាចអស្ចារ្យជាងគេទាំងអស់ ពលរដ្ឋទាំងប្រុសស្រី ក្នុងស្រុកឈូកទាំងមូល តែងតែគោរពកោតខ្លាចអំណាចលោកតាម៉ឺន-គង់នេះគ្រប់ៗគ្នាៈ អ្នកស្រុករកស៊ីឯព្រៃភ្នំម្តងៗ ប្រយ័ត្នជានិច្ច ខ្លាចក្រែងនិយាយគ្នាលេងហួសមាត់ ពុំហ៊ាននិយាយចម្អេះចំអាសសើចលេងទេ ។ មានរឿងរ៉ាវជា ច្រើនតាមឮចាស់ៗដំណាលតៗគ្នាមកថា ៖
កាលជំនាន់ជាង១០០ឆ្នាំប្លាយមកហើយ ពលរដ្ឋក្នុងុស្រុកឈូកនេះ ពុំសូវ ហ៊ានទៅរកស៊ីនៅឯព្រៃភ្នំនោះទេ ដោយលោកតាគង់នេះ កំពុងមានឥទ្ធិពលអស្ចារ្យណាស់ អ្នកស្រុកដាំបាយពុំហ៊ាន យកវែកគងលើមាត់ឆ្នាំងទេ ពុំហ៊ានលូកបាយបរិភោគក្នុងឆ្នាំទេ ពុំហ៊ានដេកគងអន្ទាក់ខ្លាទេ ពុំហ៊ានថាអញគ្មានខ្លាច អ្វីក្នុងព្រៃភ្នំនោះទេ និងពុំហ៊ាននិយាយចំអែចំអន់សើចលេង ដូចជានៅផ្ទះនោះផង ដោយខ្លាចខុសមាត់ បើមាន ឈ្មោះណាខុសមាត់ ឬខុសដោយប្រការណាមួយ ពេលដើរទៅនឹងឃើញពស់វែករនាមធំៗ ឬយប់ឡើងនឹងឃើញខ្លា ធំៗ មកយំគគ្រឹកគគ្រាក់ដេកពុំបានទេ បើមានចាស់គេដឹងថា ខុសមាត់គេនិយាយបន់ថា “លោកតាម៉ឺន-គង់អើយ ខ្ញុំខ្មាសអៀនណាស់ សុំហៅគោលោកតាទៅវិញទៅ ខ្ញុំរាងចាលហើយ” ថាតែប៉ុណ្ណោះ ក៏ស្រាប់តែបាត់ភ្លាមទៅវិញ ឮតាដួងនិយាយថា “មនុស្សបីនាក់ទៅរកស៊ីឯព្រៃភ្នំ មានម្នាក់ខុសមាត់ ហើយដេកលើខ្ទមកណ្តាលគេទៀត ស្រាប់ តែខ្លាលបខាំពាំយកអ្នកខុសមាត់ទៅបាត់ អ្នកដេកជាមួយគ្នាភ្ញាក់ឡើង ឃើញតែដានខ្លា រកមនុស្សពុំឃើញក៏សឹង មាន”។ ឮចាស់ៗនិយាយថា “តាប៉ែន និងតាទូច ទៅរកស៊ីឯិខាងលិចភ្នំធំជិតផ្ទះដែរ ហើយខ្លាវាដើរតាមពីភ្នំធំ មកដេញខាំទាប៉ែនៗរត់ឡើងដើមឈើធំមួយដើម ខ្លាវាឡើងតាមខាំតាប៉ែនយកទៅស៊ីអស់សាច់ពាក់កណ្តាលស្លាប់ ទៅ ឯតាទូចគ្មានខុសមាត់នោះត្រឡប់មកផ្ទះឥតមានខ្លាតាមស៊ីទេ តាមតាទូចប្រាប់កូនតាប៉ែន កូនតាប៉ែនទៅតាម រកឃើញស្នាមខ្លាខាំស៊ីដល់ស្លាប់មែន ជាប់ពាក្យដល់សព្វថ្ងៃនេះថា ដើមឈើធំនៅឯទួលខ្លាខាំប៉ែន ” ។
២.កាលជំនាន់ជិត១០០ឆ្នាំមុន មានឈ្មោះតាឡុច គាត់ទៅកាប់ឈើ ដេកឯព្រៃនៅជើងភ្នំធំ គ្នាគាត់ទាំងអស់ ប្រាំមួយនាក់ឈ្មោះតាហ៊ុក១ តាទូច១ តាញេប១ តាតុប១ តាដួង១ ដេកយប់នោះទៅឮភ្លេងសៀមលេងរងំ នៅ ក្បែរជើងភ្នំដែលមានប្រហោង។ តាឡុងថាថ្លង់ដេកពុំបាន ក៏ទៅចុកប្រហោងនោះ ចុកទៅតែឮតាប្រាំនាក់ទៀតឃាត់ ពុំស្តាប់ ទៅនោមច្រាសប្រហោងភ្នំនោះទៀត ស្រាប់តែមកដល់ផ្ទះវិញ ចាប់ឈឺជាទម្ងន់ ទៅជាថ្លង់ស្តាប់អ្វីៗពុំឮ ខ្វាក់ភ្នែកទាំងពីរទៀត ហើយដំបៅលិង្គរលួយទាល់តែស្លាប់ទៅ។ ឯអ្នកប្រាំអ្នកទៀតនោះ គ្មានគ្រោះថ្នាក់ទេ ទើប ឮតៗមកថា លោកតាម៉ឺន-គង់នេះខ្លាំងពូកែ ហើយកាចណាស់ក៏នាំគ្នាខ្លាចរហូតមកដល់សត្វថ្ងៃ ។ ឯភ្នន្មោំមាះន ប្រហោងឬរូងជ្រៅណាស់ ពុំដឹងជាទៅដល់ណាទេ។ កាលនោះកូនតាដួង គាត់ចង់ឃើញពស់វែករនាម តាដួងក៏នាំ កូនទៅមុខរូងនោះបន្តិចស្រាប់តែឮសូរវូៗ កូនគាត់ក្រឡេកទៅឃើញពស់ ភ័យរន្ធត់ តាដួងក៏បន់ថា លោកតាម៉ឺនគង់ អើយ កូនចៅខ្មាសអៀនណាស់សុំលែងឱ្យឃើញចុះ ពស់នោះក៏លូនចូលបាត់វិញទៅ។ ក្នុងជំនាន់នោះ តែដល់ថ្ងៃ សីលអ្នកស្រុកវត្តចក តែងតែឮភ្លេងសៀម និងឃើញភ្លើងគោមភ្លឺដូចមាំងសុង នៅលើកំពូលភ្នំធំនោះជានិច្ច ។
៣. អំពើឡើងអ្នកតា ៖ កាលបើមានអ្នកស្រុកឈឺក្តៅអន្ទះអន្ទែង សន្លប់បាត់មាត់ ឬនិយាយរវើរវាយ ពុំដឹងខុសត្រូវ នោះ គេច្រើនទៅបញ្ចូលរូបលោកតាញឹម នៅភូមិតាឥន្ទ ឃុំត្រពាំងរាំង សុំឱ្យជួយមើលជម្ងឺ ហើយអង្វរកថាធ្វើម្តេច កូនចៅបានជាខុសឆ្គងម្តងម្កាល សូមលោកតាកុំចាប់ទោសអូសដំណើរអី ហើយបន់ថ្វាយភ្លេង រៀបស្ពក ប្រាំបី ឬកាប់ មាន់ទាជ្រូកថ្វាយក៏មាន រៀបចំនៅផ្ទះអ្នកជម្ងឺនោះ ។ លោកតា ម៉ឺន-គង់ នេះ គ្មានរូបដុំថ្មជាតំណាងទេ គឺនៅលើភ្នំធំ តែម្តង មានតែរូបមនុស្សប្រុសឈ្មោះព្រំ-ញឺម អាយុ៧៥ឆ្នាំ ជារូបសំណឹងរបស់អ្នកតាសព្វថ្ងៃនេះ មុនតាញឹមនេះមាន ឈ្មោះតាព្រុំ ជាឱពុកតាញឹម ធ្វើជារូបអ្នកតា លុះតាព្រុំស្លាប់ទៅអ្នកតានោះមកចូលតាញឹម ជាកូនតាព្រុំ គ្មានពិធីត្រូវ ធ្វើប្រចាំឆ្នាំចំពោះលោកតាម៉ឺន-គង់នោះទេ ទាល់តែមានមនុស្សឈឺទើបគេទៅយករូបព្រុំ ញឹម មកបញ្ជាន់មើល និងលេងភ្លេង្លថ្វាយតាមរបៀបដូចខាងលើនេះ ។
៤. ឥឡូវព្រៃភ្នំធំនេះ សាបរលាបឥទ្ធិពលខ្លះៗទៅហើយ អ្នកស្រុកជាច្រើនទៅរកស៊ីពុំឃើញមានគ្រោះថ្នាក់អ្វីទេ តែអ្នកស្រុកនៅតែជឿខ្លាំងដោយសារខ្លាចតៗគ្នាមកទល់សព្វថ្ងៃនេះ ឯអ្នករាជការធំៗពុំជឿទេ ទាល់តែអ្នកស្រុកភូមិ ធ្លាប់ទៅរកស៊ីឯព្រៃភ្នំធំនេះ ទើបជឿឥទ្ធិពលលោកតា ម៉ឺន-គង់ ។

Comments
Post a Comment