ប្រវត្តិរឿង របស់ភ្នំបាយឆៅនៅខេត្តមណ្ឌលគីរី
ខេត្តមណ្ឌលគីរី ៖ មន្ត្រីរាជការ ប្រជាពលរដ្ឋជនជាតិដើមភាគតិចគ្រប់រូបគ្រប់វ័យ រួមទាំងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិដែលបានធ្វើដំណើរមកកំសាន្តនៅលើទឹកដីនៃខេត្តភូមិភាគឦសាន្តដ៏ស្រស់ត្រកាលមួយនេះស្គាល់ច្បាស់ពាក្យថាភ្នំ (បាយឆៅ) ព្រោះនៅទីនេះមានប្រវត្តិ ដើមឡើយមិនសំដៅទៅលើអ្វីឲ្យធំដុំនោះទេ គឺកាលនោះផ្លូវនៅជាផ្លូវលំ ការចរាចរណ៍មកដល់ទីនេះ មានការលំបាល ហើយដល់ពេលដណ្តាំបាយក្នុងរដូវវស្សារស្របពេលមានភ្លៀងធ្លាក់ប្រជាពលរដ្ឋមិនដែលដាំបាយបានឆ្អិនបរិភោគទេ ។ ទន្ទឹមនោះកាលនោះខេត្តមណ្ឌលគីរីនេះបើមានភ្លៀងអ្នករស់នៅលើខេត្តនេះនិយមហៅ(ខ្យល់ចេញទឹក)ម្តងៗ មានរយៈពេល១០-១៥ថ្ងៃយប់បានរាំង ហើយជារ៉ើយៗគឺមិនដែលដាំបាយបានឆ្អិននៅភ្នំនេះម្តងណាឡើយ ដូចនេះប្រជាពលរដ្ឋកំណត់ដាក់ងារភ្នំ(បាយឆៅ)តែម្តងទៅ។
ប្រភពពីចាស់ពឹទ្ធាចារ្យរស់នៅលើទឹកដីខេត្តនេះតាំងពីសម័យសង្គមរាស្ត្រនិយមក្នុងឆ្នាំ១៩៦២-១៩៦៣ដែលជាឆ្នាំបានត្រូវបង្កើតខេត្តមណ្ឌលគីរីឡើងដែលកាលពីមុនជាស្រុកមួយនៃខេត្តក្រចេះគឺស្រុក(ឆ្លូងលើ)។ដោយមានការអភិវឌ្ត្យន៍របស់រាជរដ្ឋាភិបាល មន្ត្រីរាជការ ប្រជាពលរដ្ឋ ភ្ញៀវជាតិលែងមានការព្រួយបារម្មណ៍លើការធ្វើចរាចរណ៍ឆ្លងកាត់ភ្នំ(បាយឆៅ)នេះតទៅទៀត ដោយដើមឡើយការធ្វើដំណើរមិនថារដូវវស្សារឬរដូវប្រាំងនោះទេគឺពិបាកណាស់មានពេលខ្លះត្រូវជាប់រថយន្តតូចធំនៅទីនោះ១ថ្ងៃ១យប់ក៍មានបើចង់បន្តដំណើរត្រូវចំណាយ៨០.០០០រៀលសម្រាប់រថយន្តប្រភេទទេសចរណ៍១៥កៅអី និង រថយន្ត(ភីអាប់)សម្រាប់ឲ្យ
ត្រាក់ទ័រអូសក្នុងរថយន្តមួយគ្រឿងទើបបន្តដំណើរទៅមុខទៀតបាន។
ប្រភពជាក់លាក់មួយបានឲ្យដឹងថា កាលនៅបើកកាត់ផ្លូវគេតែងតែសង្កេតឃើញមានរថយន្តនិងមនុស្សគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតទាំងប្រជាពលរដ្ឋរស់នៅក្នុងតំបន់ ភ្ញៀវជាតិដែលបានមកកំសាន្តឬក៍ធ្វើដំណើរឆ្លងកាត់ភ្នំ(បាយឆៅ)។មកដល់ពេលបច្ចុប្បន្នអស់ខ្វល់ លែងបារម្មណ៍ដោយផ្លូវមួយខ្សែក្រាលកៅស៊ូបានលេចចេញជារូបរាងឡើងដូចស្រីក្រមុំកំពង់ពេញវ័យ បើគិតពីទីរួមខេត្តមណ្ឌលគីរីដល់ស្រុកោះញែក
មានប្រវែង៩២គីឡូម៉ែត្រ ឆ្លងកាត់ស្រុកលំផាត់ ដល់ផ្លូវបំបែក(តាអង់)ផ្លូវបំបែកចូលក្រុងបានលុង និង មួយផ្នែកទៀតទៅស្រុកកូនមុំ ខេត្តរតនៈគីរី បន្តដល់ខេត្តស្ទឹងត្រែង។

Comments
Post a Comment