ស្ពានតេជោមរកត កោះពស់ នៅកំពង់សោម
ស្ពានតេជោមរកត កោះពស់ នៅកំពង់សោម ទទួលអ្នកទេសចរមួយថ្ងៃ ជិតមួយម៉ឺននាក់
ព្រះសីហនុ: យ៉ាងហោចណាស់ក៏មានអ្នកខេត្តព្រះសីហនុ និងភ្ញៀវជាតិ-អន្តរជាតិ ជិតមួយម៉ឺននាក់ដែរ បានឡើងទស្សនាលើស្ពានតេជោមរកត ឬស្ពានកោះពស់ ឆ្លងសមុទ្រ នៅជិតកំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីស្ពានប្រវែងជិតមួយគីឡូម៉ែត្រនេះ បានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១១។
លោក ចឹក មុន្នី ប្រធានការិយាល័យប៉ូលិសសណ្តាប់ធ្នាប់ ខេត្តព្រះសីហនុ ដែលមានតួរនាទីជួយការពារ នៅស្ពានតេជោមរកត ឬ ស្ពានកោះពស់ បាននិយាយប្រាប់ ស៊ី អ៊ី អ៊ិន កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១១ថា ក្នុងមួយថ្ងៃៗ ចាប់ពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១១ បើតាមការវាយតម្លៃ និងប៉ាន់ស្មានឃើញថា មានបងប្អូនប្រជាពលរដ្ឋខែ្មរក្នុងស្រុក និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មិនតិចជាងមួយម៉ឺននាក់ទេ ដែលបានឡើងលើស្ពានតេជោមរកត ឬ ស្ពានកោះពស់នេះ ដើម្បីឈរលើស្ពាន មើលទេសភាព និងទឹកសមុទ្រ។
នៅពេលនេះ ប្រជាពលរដ្ឋ និងអ្នកទេសចរ ត្រូវបានហាមឃាត់ មិនឲ្យធ្វើដំណើរឆ្លងស្ពាន ឡើងទៅកាន់កោះពស់ ដែលកំពុងតែអភិវឌ្ឍន៍ជាទីក្រុងមរកត ក្រោមការវិនិយោគរបស់ក្រុមហ៊ុនរុស្ស៊ីនូវទឹកប្រាក់ប្រមាណ ៣០០ លានដុល្លារ។
សូមបញ្ជាក់ថា ស្ពានតេជោមរកត ឬស្ពានកោះពស់ តភ្ជាប់ដែនឆ្នេរ ជិតកំពង់ផែក្រុងព្រះសីហនុ ទៅកាន់កោះពស់ ត្រូវបានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ កាលពីព្រឹកថ្ងៃទី១២កក្កដា ឆ្នាំ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ។
ស្ពានថ្មប្រវែង ៩០០ ម៉ែត្រ ដែលប្រើប្រាស់ថវិកាចំនួន ៣០ លានដុល្លារ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍កោះពស់ ធ្វើជាទីក្រុងមរកត ដែលក្រុមហ៊ុនរុស្ស៊ី បានចុះកុងត្រារយៈពេល ៩៩ ឆ្នាំ ជាមួយរដ្ឋាភិបាល កាលពីឆ្នាំ២០០៦៕

Comments
Post a Comment