ប្រវត្តិទឹកដី អង្គតាសោម នៃស្រុកត្រាំកក់
ប្រវត្តិទឹកដីភូមិ «អង្គតាសោម» គឺទឹកដីភូមិនេះក្នុងការ កកើតឡើង ហើយថែមមានឈ្មោះថា ភូមិ«អង្គតាសោម» ដើមឡើយមាន បុរសម្នាក់ឈ្មោះ «សោម» បានរុករាន កាប់ព្រៃសង់ជាជម្រករស់នៅ កន្លែងនោះ ។ តាមការសាកសួរពី លោកតាលោកយាយ ដែលបានរស់នៅ ក្នុងសម័យនោះ មានការចងចាំ ដឹងរឿងនោះតែងនិយាយ ប្រាប់កូនចៅ តៗគ្នាថា ៖
តាមការបកស្រាយ របស់លោកតា កុលកន នៅចម្ការដៀប ឃុំអង្គតាសោម បានរៀបរាប់ថា តាសោមចេញពីខេត្តបាត់ដំបង ហើយធ្លាប់បានចូលរួមចលនា ធ្វើសឹកសង្គ្រាមតទល់ ជាមួយទ័ពសៀម ។ ដើម្បីឱ្យកាន់តែ ច្បាស់ថែមទៀត លោកតាញិច និងលោកយាយញឹក ញឹម ជាចាស់ព្រឹទ្ធាចារ្យ ដែលមានស្រុកកំណើត កើតជានៅភូមិអង្គតា សោមជាយូរយារ ណាស់មកហើយ បានលើកតំណាលរឿងរ៉ាវ នេះជាហូរហែ តាមការដឹងខ្លះពីជីដូនជីតា របស់ពួកគាត់ថា ៖
តាសោមមានដើមកំណើតចេញមក ពីស្រុកសៀមភ្ជាប់ជាមួយពេលនោះ ព្រះបាទជ័យជេដ្ឋាទី២ ក៏ត្រូវធ្វើសង្គ្រាមជាមួយសៀមដែរ តែពុំទទួលបានជ័យជម្នះឡើយ មិនតែប៉ុណ្ណោះរហូតដល់មេទ័ព ចំណានៗក៏ត្រូវស្លាប់អស់ ពេលនោះរួមទាំងមេទ័ព តាឃ្លាំងមឿងផងដែរ ចំណែកសេនាពល ដែលនៅសេសសល់បន្តិចបន្តួច ត្រូវបែកខ្ញែកគ្នា ដោយអស់ស្មារតីប្រយុទ្ធ អស់មេ អស់កោយ បន្តធ្វើសកម្មភាពរបស់ខ្លួនទៀត ហើយភ័យខ្លួនក៏ភៀសចេញពីទឹកដីនោះ រៀងៗខ្លួន ក្នុងពេលនោះអាចនិយាយ បានថាមានទាំងតាសោមផងដែរ ។
តាមប្រសាសន៍ របស់លោកយាយញឹក ញឹម នៅភូមិអង្គតាសោម ឃុំអង្គតាសោម ដោយធ្លាប់ បានឮជីដូនរបស់គាត់និយាយប្រាប់តាំងពី នៅក្មេងមកម្ល៉េះថា តាសោមចេញ មកពីស្រុកសៀម ហើយគាត់ធ្លាប់បាន ធ្វើជាមេទ័ពទៅលាក់ខ្លួននៅ ក្នុងព្រៃអង្គនោះ ។ តាសោមមានប្រពន្ធ ឈ្មោះថា យាយ «កង» មានស្រុកកំណើត នៅភូមិឆ្អើរថ្លាន់ (ភូមិឆ្អើរថ្លាន់នេះបច្ចុប្បន្ន គឺភូមិព្រៃរំដេង ឃុំអង្គតាសោម) និងមានកូនប្រុស១នាក់ ឈ្មោះចាន់ ។ ប្រពន្ធតាចាន់នេះឈ្មោះយាយអ៊ួក ហើយកូនតាចាន់នោះមកធ្វើជា កូនប្រសារបស់ លោកយាយញឹក ញឹម ដូចនេះតាសោមជាមនុស្សម្នាក់ស្ថិតក្នុង វ័យជាង៣តំណ មនុស្សមកហើយ ។
កាលដើមឡើយទឹកដី ដែលមានឈ្មោះហៅថា «អង្គតាសោមនេះ» គឺមានសុទ្ធតែព្រៃឫស្សីក្រាស់ជិតឈឹង លើអង្គនេះសំបូរទៅដោយសត្វព្រៃ ដូចជា ខ្លា ដំរី... តែដោយការព្យាយាម របស់លោកតាសោម គាត់ក៏បានកាប់គាស់កាយដីទួលអង្គ នេះបន្តកសាងជីវភាពរស់នៅប្រកប ដោយសេចក្តីសុខសាន្ត ។
តំណ ក្រោយៗមក ទឹកដីនោះក៏មានមនុស្សចូល រស់ជាបន្តបន្ទាប់រហូតមក ដល់សព្វថ្ងៃនេះ មានដូចសេចក្តីរៀប រាប់ខាងលើ ។ពិសេសទៅទៀតនៅមុនឆ្នាំ១៩៧០ ទឹកដីភូមិអង្គតាសោម ផ្សារអង្គតាសោមនេះ រដ្ឋាភិបាលបានសាងរូបសំណាកមួយពី ស៊ីម៉ង់ត៍តួរូបតាសោម ដោយមានអំរែក ដូងពីរធ្លាយ នៅពីលើស្មាផង សាងសង់ដាក់ត្រង់ក្បែរផ្លូវបំបែកជាបួន ទុកជាអនុស្សាវរីយ៍ ។ ម៉្យាងទៀត ក៏ជាសក្ខីភាពមួយចង់បង្ហាញពី ទឹកដីអង្គតាសោមសម្បូរណ៍ទៅដោយភោគផល នៃរុក្ខជាតិផងទាំងឡាយ ដូចជាផ្លែដូងជាដើម ។
នៅឆ្នាំ២០១៣រូបសំណាកតាសោម ត្រូវសាលាស្រុកត្រាំកក់ និងសប្បុរសជនក្នុងស្រុក កសាងរបង និងខ្លោងទ្វារយ៉ាងប្រណីត ទុកជាបូជនីយដ្ឋាន និងជានិមិត្តរូបនៃទឹកដី «អង្គតាសោម» ។
ទាំងនេះហើយដែលបង្ហាញថា ប្រវត្តិភូមិនេះដោយមានតាសោម ជាអ្នកបានចូលរស់នៅគ្រាដំបូង ហើយត្រួសត្រាយទឹកដីនេះទុកជា កេរមរតកសម្រាប់មនុស្សជំនាន់ ក្រោយៗបានរស់នៅសុខដុមរមនា រហូតមកដល់សព្វថ្ងៃ ហើយនៅតែ មានឈ្មោះហៅថា «ភូមិអង្គតាសោម» «ផ្សារអង្គតាសោម» «វត្តអង្គតាសោម» និង «ឃុំអង្គតាសោម» ។
មិនតែប៉ុណ្ណោះ «តាសោម» ថែមទាំងមានបារមី និងជំនឿមួយរបស់អ្នកស្រុក គឺបើកាលណាមាន ក្មេងក្មាងកើតហេតុភេទអ្វីមួយ មិនស្រួលខ្លួន គេតែងនាំគ្នាអុជធូប បន់ស្រន់ រំលឹកតាសោម ក៏ឃើញថា មានការកាក់កបជាសះស្បើយ ។ មិនតែប៉ុណ្ណោះ ពិធីមង្គលការកូនប្រុសស្រី អ្នកស្រុកភូមិអង្គតាសោមនេះ តែងតែដង្ហែកូនប្រុស ទៅគោរពសុំពរជ័យសេចក្តីសុខ ពីលោកតាសោមជា ម្ចាស់ទឹកដី ហៅថា «ពិធីឡើងអ្នកតា» ៕

Comments
Post a Comment