ប្រវត្តិរឿង ឃុនឆាង ឃុនផែន
ប្រវត្តិរឿងឃុនឆាង ឃុនផែននាំឲ្យកើតចេតិយក្លាយជាកន្លែងសក្ការបូជារបស់អ្នកខេត្តកោះកុង
នៅលើផ្ទាំងថ្មកណ្ដាលដៃសមុទ្រ ស្ថិតនៅចំពីមុខទីរួមខេត្តចម្ងាយជាង ១ គីឡូម៉ែត្រ មានចេតិយមួយកម្ពស់ ៤ ម៉ែត្រធ្វើពីថ្ម។ កន្លែង នោះជាចេតិយឃុនឆាង ឃុនផែន ដែលជាកន្លែងសក្ការបូជាដ៏ស័ក្ដិសិទ្ធិរបស់អ្នកស្រុកកោះកុង។ ប្រវត្តិដែលការកកើតចេតិយឃុនឆាង ឃុនផែននេះថា មានរឿងព្រេងមួយតំណាលថា តាំងពីយូរលង់ណាស់មកហើយ មានស្ត្រីម្នាក់ឈ្មោះនាងធឹម ជាកូនអ្នកភូមិត្រូវបានបុរសម្នាក់ឈ្មោះ ឃុន ឆាង ស្រលាញ់។ ឃុន ឆាង មានរូបរាងមិនស្អាតទេ គឺគាត់ក្បាលទំពែក ប៉ុន្តែជាកូនអ្នកមាន។តែនាងធឹមស្រលាញ់ឃុនផែនដែល ជាមេទ័ពធំមួយរូបដែលមានរួបសង្ហារហើយក៏ជាមិត្តសំលាញ់របស់ឃុនឆាងដែល។ ថ្ងៃមួយឃុនឆាង និងឃុនផែនបានភ្នាល់គ្នាទាត់សី បើនណាឈ្មះនិងបានរៀបការជាមួយនាងធឹម។ពេលនោះឃុនឆាង ទាត់ចាញ់ឃុនផែនដួលអុកគូតហើយមានស្នាម នៅរហូតដល់សព្វថ្ងៃ នៅវាលទាត់សីក្បែផ្លូវទៅព្រំដែនចាំយាម នៅខាងឆ្វេងដៃ។ បន្ទាប់មកឃុនផែនឈ្នះហើយគាត់ក៏បានរៀបការជាមួយនាងធឹមធ្វើជាប្រពន្ធ។ ប៉ុន្តែនៅពេលឃុនផែន ចេញទៅធ្វើចម្បាំងគាត់បានផ្ញើរនាងធឹមទៅអោយឃុនឆាងដែលជាមិត្តសំលាញ់ជួយមើលថែរមួយរយះសិន ហើយក៏ចេញទៅធ្វើចម្បាំងជាមួយថៃ ដោយរងចាំយ៉ាងយូរមិនឃើញមក ឃុនឆាង បានកុហកនាងធឹមថា ឃុនផែនស្លាប់ហើយ។ មួយរយះក្រោយមកឃុនឆាងក៏សុំមើលថែនាងចូលស្តីដណ្តឹងរៀបការនាងធឹមជាប្រពន្ធ នៅថ្ងៃរៀបការ ឃុនផែនបានមកដល់ហើយក៏ឈ្លោះប្រកែកគ្នារឿងក៏ដឹងដល់ស្តេច។ ស្តេចក៏កាត់សេចក្តីអោយ ដោយសួរថាតើ រវាងឃុនឆាង និង ឃុនផែននាងរើសយកមួួយណា នាងក៏ឆ្លើយថា មួយស្រលាញ់មួយអាណិត ពិបាកសំរេចចិត្ត៕ ពេលនោះស្តេចក៏អោយនាងធឹម រត់ទៅយកទង់ពីរមួយស មួយខ្មៅ បើរើសស រស់បើរើសខ្មៅស្លាប់៕ ពេលនោះនាងធឹមរើសបានខ្មៅស្តេចក៏សំរេចកាត់នាងធឹមជាពីរមួយអោយទៅ ឃុនឆាង និងមួយទៀតទៅឃុមផែន។ក្រោយមកឃុន ផែនបានយកសាកសពនាងទៅកប់នៅទីកន្លែងនោះដោយស្អប់ និងខឹងនាងពេកថាជាស្រីក្បត់។ ប៉ុន្តែគាត់ក៏ចង់ឲ្យនាងឆាប់ចាប់កំណើតជាថ្មី ក៏យកទង់ព្រលឹងមកចងនៅត្រើយខាងកើតនៃដងព្រែកនោះឲ្យទល់មុខគ្នា នឹងកន្លែងបញ្ចុះសព និងបានកសាងចេតិយមួយទុកជាអនុស្សាវរីយ៍រវាងសេចក្តីស្នេហារវាងឃុន ឆាង ឃុនផែន និងនាងធឹម។
ក្រោយមកនៅត្រើយខាងលិចក៏មានឈ្មោះថាភូមិចេតិយ និងត្រើយខាងកើតក៏មានឈ្មោះថាភូមិដងទង់ រហូតដល់បច្ចុប្បន្ននេះមក។

Comments
Post a Comment