រឿង ដំរីជាន់ខ្លា នៅទសវត្សរ៍ទី៦០

ព្រះតេជគុណព្រះគ្រូ តុង ហាវ អតីតចៅហ្វាយខេត្តកំពង់ធំ និងជាម្ចាស់រូបសំណាក ដំរីជាន់ខ្លា នៅទសវត្សរ៍ទី៦០ បានសុគតហើយ នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងព្រះជន្មាយុ ១០២ ព្រះវស្សា នាវត្តឧណ្ណាលោម រាជធានីភ្នំពេញ ៕
រូបសំណាលដំរីជាន់ខ្លា ដែលបានកសាងឡើងនៅលើសួនច្បារមួយកន្លែង ត្រង់ច្រកចូលទីរួមខេត្ត កំពង់ធំ ទិសខាងត្បូងនោះ ត្រូវបាន រៀបចំជួសជុលជាថ្មី។លោក ហុក រិន បញ្ជាក់ថា ការរៀបចំនេះ ដើម្បីលើករូបសំណាកដំរីជាន់ខ្លា ឲ្យបានខ្ពស់ជាងមុន និងរៀបចំសួនច្បារឲ្យមានសោភ័ណ ភាពល្អជាងមុន ដោយចំណាយថវិកាអស់ប្រមាណ ៦.០០០ដុល្លារ ដែល ជាថវិកាចូលរួមរបស់សប្បុរសជន ដែលជាអាជីវករនៅខេត្ត កំ ពង់ធំ ។បើគេធ្វើដំណើរតាមផ្លូវជាតិលេខ៦ ពីភ្នំពេញចូលទៅដល់ខេត្តកំពង់ធំ មុននឹងឃើញទិដ្ឋ ភាពរួម ក្នុងខេត្ត គេឃើញរូបសំណាកដំរីជាន់ ខ្លា ស្ថិតនៅខាងស្តាំដៃ ក្នុងសួនច្បារមួយរាងច្រមុះជ្រូក ។រូបសំណាកដំរីជាន់ខ្លានេះ កសាងឡើងនៅឆ្នាំ១៩៦៥ ដោយសិល្បករនៃមហាវិទ្យាល័យ សូនរូប ក្រោមការណែនាំរបស់លោកគ្រូ តុង ហាវ អតីតអភិបាលខេត្តកំពង់ធំ កាលជំនាន់នោះ ។រូបសំណាកដំរីជាន់ខ្លានេះ មានការចាប់អាម្មណ៍ផ្សេងៗពីគ្នាអ្នកខ្លះគ្រាន់តែគិតថា រូបសំណាកនេះ ធ្វើឡើងដើម្បីលំអទីនោះប៉ុណ្ណោះ ។
តាមការសិក្សាពិចារណារបស់មន្ត្រីជើងចាស់ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំបានឲ្យ ដឹងថា រូបសំណាកដំរីជាន់ខ្លានេះ មានចំណុច២យ៉ាង ។ អត្ថន័យទី១ ជាប្រវត្តិភូមិសាស្ត្ររបស់ ខេត្ត និង អត្ថន័យទី២ ជាជំនឿក្នុ្ងងចលនាអក្សរសីល្ប៍ព្រហ្មនិយម ។
រូបសំណាកដំរីជាន់ខ្លានេះ ធ្វើពីស៊ីម៉ង់ត៍ លាបពណ៌ខ្មៅ មានកំពស់ និងទំហំប៉ុនគ្នា និងដំរី ធុនមធ្យមមួយ ឈរលើកម្រាលស៊ីម៉ង់ត៍ដ៏ ក្រាស់។ ជើងមុខខាងស្តាំ ជាន់លើពោះសត្វខ្លា ដែលដេកផ្ងា ហើយជើង៤ស្រវារចាប់ជើងដំរីជាប់ស្អិត ប្រៀបដូចជាកំពុងប្រយុទ្ធគ្នា និង មានសត្វខ្លាមួយទៀតមករុំពីលើ ខ្នងដំរី ហែកស៊ីជាអាហារ ធ្វើឲ្យដំរីនេះ ភិតភ័យបាត់បង់ម្ចាស់ការ ក្នុងការប្រយុទ្ធជាមួយខ្លា១គូនេះ ដោយបែរមុខធ្លោទៅទិសនារតី ក្នុងអាការៈស្លន់ស្លោពន់ប្រមាណ ។រូបសំណាកនេះ ប្រកបដោយសិល្បៈកម្រិតខ្ពស់តាមលក្ខណៈប្រវត្តិភូមិសាស្ត្ររបស់ខេត្តកំពង់ធំ និង អត្ថន័យអក្សរសីល្ប៍។លក្ខណៈប្រ វត្តិខេត្តកំពង់ធំ ប្រកបដោយវិសាលភាពធំធេង សំបូរណ៍ទៅដោយធនធានធម្ម ជាតិ ដូចជាព្រៃ ឈើ ស្ទឹង ព្រៃភ្នំក្រំថ្ម ប្រាសាទបុរាណ ពាសពេញក្នុងតំបន់ ។ ជាមួយគ្នានោះដែរ ក៏សម្បូរណ៍ ទៅដោយសត្វចតុប្បាទ និងសត្វស្លាបច្រើនសន្ធឹកសន្ធាប់រស់នៅ ។ ដំរី ខ្លា គោ ព្រៃ ក៏ ជាប្រភេទសត្វ សម្បូរណ៍ណាស់ដែរកាលពីមុន ។រូបសំណាកនេះ កសាងឡើងវិញ ដើម្បីជានិមិត្តរូប ដែលសម្បូរណ៍បែបនូវសម្បត្តិធម្មជាតិទាំងនេះ និងទុកឲ្យបញ្ញាជនគ្រប់ជំនាន់បាន ដឹង និងជួយថែរក្សា ការពារទុកជាសម្បត្តិជាតិ ។អត្ថន័យមួយទៀត រូបសំណាកនេះ ធ្វើឡើងដើម្បីបម្រើឡើងដល់ចលនាអក្សរសីល្ប៍របស់ អ្នកនិពន្ធវាល្ទិតិ ជាមហាអ្នកប្រាជ្ញជនជាតិ ឥ ណ្ឌា ដែលបាននិពន្ធរឿង រាមាយនៈ ( រឿងរាមកេរ្តិ៍ )ដើម្បី ប្រារព្ធដល់ជំនឿនៃព្រហ្មញ្ញសាសនា ។រូបសំណាកដំរីជាន់ខ្លានេះ ដកស្រង់យកសកម្មភាពរបស់តួអង្គ ឥន្ទជិត ជាបុត្ររបស់ក្រុង រាពណ៍ ដែលធ្វើសង្គ្រាមជាមួយព្រះរាម និង ព្រះលក្សណ៍ ។ បន្ទាប់ពីបរាជ័យគ្រប់សមរភូមិ របស់ ក្រុងរាពណ៍ ព្រះចៅក្រុងលង្កាបានចាត់កូនរបស់ខ្លួនឈ្មោះ ឥន្ទជិត ឲ្យដឹកនាំពល យក្សដ៏ច្រើនមហិមាទៅ ប្រយុទ្ធជាមួយព្រះរាម និងព្រះលក្សណ៍ ។ ការប្រយុទ្ធលើកនេះ ក្រុងឥន្ទជិតក៏ត្រូវទទួលបរាជ័យខ្លាំងទៀតឯក ពលសេនាយោធា ក៏ស្លាប់វិនាសអន្តរាយស្ទើរតែអស់ ។
ឃើញដូច្នេះ ឥន្ទជិត ក៏ប្រើឧបាយកល ក្លែងខ្លួនជាដំរី ដ៏ធំមហិមា ហាក់ដូចជា ចុះមកពីឋានព្រះព្រហ្ម ដោយមាន ក្បួនដង្ហែរយ៉ាងគ គ្រឹកគគ្រេង ដើម្បីបង្ហាញឲ្យគូរសត្រូវរបស់ខ្លួនកោតស្ងប់ស្ងែង បាក់ខ្លបខ្លាច ឫទ្ធី បារមីរបស់ខ្លួន ។ ស្វាហនុមានបានដឹង ពីឧបាយកល ក៏បានក្លាយខ្លួនជាសត្វខ្លាដ៏ធំមួយដែរ ដើម្បីតតាំងជាមួយដំរី ឥន្ទជិតនេះ ។ដំរីឃើញខ្លា តែមិនស្គាល់ខ្លាហនុមាន ក៏លើកជើងបំរុងជាន់កំទេចឲ្យសូន្យជីវិតតែម្តង ក៏ ប៉ុន្តែខ្លា ហនុមាន បានស្រវាជើងទាំងពីររបស់ ដំរី ឥន្ទជិតជាប់ ធ្វើឲ្យវាបាត់បង់ម្ចាស់ការក្នុងការប្រយុទ្ធទាំងស្រុង ។ ពេលនោះស្វាអង្គត់ ដែលបានបំលែងខ្លួនជាខ្លាមួយដែរ បាន លោតជិះលើខ្នងដំរី ក៏ខំកកេរដាច់សាច់ទាំងដុំៗ ធ្វើឲ្យវាឈឺចាប់យ៉ាងខ្លាំងស្រែករោទិ៍ពេញព្រៃ ប្រឹងរើបំរះ ក៏មិនរួចឡើយ ។ឆ្លៀតឱ កាសនោះ ព្រះរាម ក៏លើកធ្នូសបាញ់លាន់ដូចរន្ទះ ត្រូវដំរីឥន្ទជិតស្លាប់ពេលនោះទៅ ៕

Comments