រឿង ភ្នំនាងកង្រី
(នៅខេត្តកំពង់ឆ្នាំង)
នៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានភ្នំ ១ ខ្ពស់ ជាងគេ មើលពីចម្ងាយទៅឃើញដូចមនុស្សដេកសណ្ដូកខ្លួន ។ នៅលើភ្នំនោះ មានរុក្ខជាតិតូចធំដុះជាច្រើន ដូចភ្នំឯទៀតនៅជុំវិញនោះដែរ តែប្លែកជាងគេត្រង់ចង្កេះភ្នំនោះមានដុះម្អមដុះច្រើនណែនណាន់តាន់តាប់, អ្នកស្រុកនៅជុំវិញភ្នំនោះគេមិនបរិភោគម្អមនោះទេ ព្រោះគេឮចាស់ៗ ដំណាលថា ភ្នំនោះកើតពីរូបនាង កង្រីយក្ខិនី ជាមហេសី ព្រះពុទ្ធិសែន ហើយគេសន្មតថាម្អមនោះ ជារោមយោនីនៃនាង កង្រី នោះឯង ។ មិនតែប៉ុណ្ណោះនៅជើងភ្នំនោះ មានត្បាល់ថ្ម ១ អង្រែថ្ម ១ ធំតាំងពីបុរាណមក មិនដឹងជានរណាសាងទេ ។ ពួកជនអ្នកឡើងទៅដល់ទីនោះ លុះតែយកអង្រែថ្មបុកត្បាល់ថ្មនោះ ទើបមិនចាញ់ ហើយនឹងបានសុខសប្បាយ ។ (នេះជាជំនឿរបស់អ្នកស្រុកដែលមានតាំងពីបុរាណកាល) ។
រឿងនាង កង្រី មានសេចក្ដីសង្ខេបដូចតទៅនេះ ៖
កាលពីព្រេងនាយ មានសេដ្ឋីម្នាក់ នៅនគរមួយ ជាមនុស្សឥតកូន បាននាំប្រពន្ធទៅបន់សុំកូននៅដើមជ្រៃមួយ ។ ក្រោយពីបន់មក ប្រពន្ធមានកូន ១២ នាក់ សុទ្ធតែស្រី ។ លុះបានកូនហើយ សេដ្ឋីធ្លាក់ខ្លួនជាអ្នកទាល់ក្ររកអាហារចិញ្ចឹមគ្មាន ក៏រទេះដឹកកូនទាំង ១២ ទៅប្រោសចោលក្នុងព្រៃជ្រៅ ។ក្រោយពីឪពុកប្រោសចោល កូនទាំង ១២ នាក់ ក៏នាំគ្នាដើរក្នុងព្រៃទៅដល់នគរមួយ ជានគរយក្សស្រីឈ្មោះនាង សន្ធមារ ។ យក្សស្រីនោះ មានកូនស្រីមួយឈ្មោះនាង កង្រី ។ នាង សន្ធមារ បានឃើញនាងទាំង ១២ ក៏តំណែងខ្លួនជាមនុស្សស្រី នាំយកនាងទាំងនោះ ទៅទុកប្រាសាទរបស់ខ្លួន ឲ្យបម្រើនាង កង្រី ជាកូន ។កាលនាងទាំង ១២ ដឹងថា នគរនោះជានគរយក្ស នាង សន្ធមារ ជាយក្ខិនី ហើយក៏នាំគ្នារត់ចេញ ។ នាង សន្ធមារ តាមរកទៅឃើញនាងទាំង ១២ បានជាមហេសីព្រះបាទ រថសិទ្ធ នៅនគរមនុស្ស ក៏តំណែងខ្លួនជាស្រីក្រមុំ បានធ្វើជាមហេសីព្រះបាទ រថសិទ្ធ នោះដែរហើយនាង សន្ធមារ ពុតធ្វើជាឈឺធ្ងន់ ញុះញង់ពេទ្យឲ្យទូលព្រះបាទ រថសិទ្ធ ឲ្យឆ្កៀលភ្នែកនាងទាំង ១២ យកមកធ្វើជាថ្នាំព្យាបាលរោគខ្លួន និងឲ្យយកនាង ១២ ដែលមានគភ៌គ្រប់គ្នាទៅទុកក្នុងរណ្ដៅមួយជាមួយគ្នា បង្អត់អាហារ ហើយឲ្យយកគ្រាប់ភ្នែកនាងទាំង ១២ ទៅទុកក្នុងឃ្លាំងឯនគររបស់ខ្លួន ឲ្យនាងកង្រីជាកូនខ្លួនថែរក្សា ។បណ្ដានាងទាំង ១២ នោះ នាងបងៗ ១១ នាក់ត្រូវគេឆ្កៀលភ្នែកទាំងសងខាង ឯនាងពៅត្រូវគេឆ្កៀលភ្នែកតែម្ខាង ដោយមកពីជាតិមុន នាងពៅឆ្កៀលភ្នែកត្រីម្ខាងដែរ ។ នាងទាំង ១២ ដែលមានគភ៌នោះ នាងពៅមានព្រះពោធិសត្វមកចាប់ផ្ទៃ ។ វេលានាងបងៗ កើតកូនមកភ្លាម គេហែកសាច់កូនចែកគ្នាស៊ីអស់ ។ ចំណែកនាងពៅកើតកូនមកឲ្យឈ្មោះថា "ពុទ្ធិសែន" ហើយលាក់ទុកមិនឲ្យនាងបងៗដឹង ។ចំណេរកាលមកខាងក្រោយ វេលា ពុទ្ធិសែន ធំពេញជំទង់ឡើងនាង សន្ធមារ ដឹងថាជាកូននាង ១២ ក៏ប្រើឲ្យជិះសេះនាំសំបុត្រទៅឲ្យនាង កង្រី ដោយដាក់សេចក្ដីថា "បើ ពុទ្ធិសែន មកដល់យប់ឲ្យស៊ីទាំងយប់ ដល់ថ្ងៃឲ្យស៊ីទាំងថ្ងៃ " ។ តែជាភ័ព្វរបស់ពុទ្ធិសែន នៅពេលជិះសេះទៅដល់ពាក់កណ្ដាលព្រៃ មហាឫស្សីបានឃើញ ពុទ្ធិសែន កំពុងផ្ទំលក់ នឹងឃើញសំបុត្រដែលចងនៅកសេះក៏ហែកសំបុត្រចោល ហើយសរសេរសំបុត្រជាថ្មីថា "បើ ពុទ្ធិសែន មកដល់យប់ឲ្យរៀបការទាំងយប់ ដល់ថ្ងៃឲ្យរៀបការទាំងថ្ងៃ ជាមួយនាងជាកូន" ។ ពេលដែល ពុទ្ធិសែន ទៅដល់នគរយក្ស នាង កង្រី បានឃើញសំបុត្រក៏រៀបការជាមួយ ពុទ្ធិសែន ភ្លាម ។ ព្រះ ពុទ្ធិសែន បានសោយរាជ្យនៅនគរយក្សមិនយូរប៉ុន្មាន ដោយនាង កង្រី ថ្វាយដំណឹងអំពីប្រស្រីភ្នែកមាតាលោក និងអំពីថ្នាំសម្រាប់ដាក់ភ្នែកឲ្យជា ហើយនិងថ្នាំសម្រាប់បោះទៅកើតជាទឹកសមុទ្រ ជាភ្នំបាន ក៏ទ្រង់លួចរត់ចោលនាង កង្រី ទាំងអធ្រាត្រមកនគរវិញ ។ នាង កង្រី តាមមក ព្រះ ពុទ្ធិសែន បោះថ្នាំឲ្យកើតជាទឹកសមុទ្រខាំងផ្លូវ ។ នាង កង្រី ក៏យំសោកស្លាប់ខ្លួននៅកណ្ដាលព្រៃ ហើយព្រះ ពុទ្ធិសែន មកដល់នគរវិញដោយសុវត្ថិភាព ទ្រង់ដាក់ថ្នាំភ្នែកមាតា និងមាតាធំទាំងអស់ឲ្យជាឡើង ហើយទ្រង់សម្លាប់នាង សន្ធមារ ទៅ ទ្រង់បាយសោយរាជ្យជំនួសព្រះបិតាជាសុខក្សេមក្សាន្ត រហូតដល់ទ្រង់ព្រះទិវង្គត(១) ។

Comments
Post a Comment