រមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំកន្ទួត ស្រុកជាំខ្សាន្ត នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំខ្សាន្ត។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។
សព្វថ្ងៃនេះអ្នកលក់ដូរ និងប្រជាជនតំបន់នោះភាគច្រើនតែងតែឡើងទៅលើភ្នំតាមផ្លូវ ស៊ី១ ពីព្រោះថាផ្លូវនោះវាងាយ ស្រួលក្នុងការធ្វើដំណើរ។ ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំលុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។ ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃដោយពួកអាណានិគមបារាំង ក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិក្រុងទ្បាអេ ១៥ មិថុនា ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។ នៅថ្ងៃទី១៥ មិថុនា ឆ្នាំ២០១២៤នេះ គឺជាព្រឹត្ដិការណ៍ នៃខួបលើកទី៥២ឆ្នាំ ដែលតុលាការយុត្ដិធម៌អន្ដរជាតិក្រុងឡាអេបានសម្រេចលើរឿងក្ដីប្រាសាទព្រះវិហារ ។
នៅក្នុងសម័យកាល សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះ រាជាណាចក្រកម្ពុជា ប្រជា ជនខ្មែរគ្រប់រូបបានចាត់ទុកថាជាមោទនភាពថ្មីមួយទៀត ដែលប្រាសាទព្រះវិហារត្រូវបានក្រុមប្រឹក្សាអន្ដរជាតិស្ដីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថា ជាកំពូលស្នាដៃដ៏អស្ចារ្យនៃស្ថាបត្យកម្មខ្មែរ និងមានតម្លៃសាកលដ៏ចំណាននោះ ហើយត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ។
លោកគង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារបានមានប្រសាសន៍ថា សម្រាប់រយៈពេល១ ឆ្នាំ២០១២ នេះនៅខេត្តព្រះវិហារទទួលបានកំណើនភ្ញៀវទេសចរសរុបចំនួន ២០០៩៨៥នាក់ក្នុងនោះភ្ញៀវជាតិមានចំនួន១៨១ ៧៩៧នាក់ និងបរទេសមានចំនួន ១៩១៨៨នាក់ ហើយបើយើងធ្វើការប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១១នោះមានចំនួនភ្ញៀវសរុប ១២៥០៣៥នាក់ភ្ញៀវទេសចរជាតិមាន ១១៤៤៦៣ នាក់ និងអន្តរជាតិមានចំនួន ១០៥៧២នាក់ បើគិតជាភាគរយវិញនៅឆ្នាំ២០១២ ភ្ញៀវទេសចរជាតិកើនឡើង ៦០,៧៤ភាគរយ និងបរទេសកើនឡើង ៨១,៤៩ភាគរយ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារបន្តឲ្យដឹងថាភូមិសាស្ត្រខេត្តព្រះវិហារគឺជាតំបន់ខ្ពង់រាបជួរភ្នំគ្របដណ្តប់ទៅ ដោយ ព្រៃឈើមានស្ទឹងសែនហូរកាត់រួចហូរធ្លាក់ទៅខេត្តកំពង់ធំ និងសម្បូរធនធានធម្មជាតិទាំងនៅលើដី និងក្រោមដីជាពិសេសនោះគឺសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិដែលមានប្រាសាទបុរាណរហូតជាង ២៤៥ប្រាសាទផ្តល់តម្លៃមហាសាលដល់វិស័យទេសចរណ៍ជាតិជាក់ស្តែងដូច ជាប្រាសាទព្រះវិហារដែលជាកំពូលបញ្ញាញាណពោរ ពេញ ទៅដោយទេពកោសល្យរបស់មនុស្សជាតិខ្មែរហើយក៏ភស្តុតាងដ៏ល្អឯកផ្នឹកខាងសិល្បៈប្រពៃណីវប្បធម៌ និងអារ្យធម៌និងជាទស្សនីយភាពដ៏មានអត្ថន័យជាប្រវត្តិសាស្ត្ររបស់មនុស្សលោកផង ដែរ។

Comments
Post a Comment