ព្រះរាជដំណាក់ព្រះបាទស៊ីសុវត្ថិ មុនីវង្ស លើភ្នំបូកគោ
ភ្ញៀវទេសចរកម្ពុជាដើរកាត់មុខព្រះរាជដំណាក់ព្រះបាទស៊ីសុវត្ថិ មុនីវង្ស លើភ្នំបូកគោដែលទើបជួសជុល។
កំពតៈ បន្ទាប់ពីធ្វើដំណើរឡើងដល់កំពូលភ្នំបូកគោដើម្បីទទួលយកនូវចំណី អារម្មណ៍ប្លែកនៃអាកាសធាតុត្រជាក់ និងទេសភាពដ៏ស្រស់ត្រកាលប្រៀបបាននឹងឋានសួគ៌លើដីនោះ ភ្ញៀវទេសចរទាំងអស់នឹងបានឃើញនូវសំណង់អគារចាស់ៗមួយចំនួនដែលជា សំណល់ប្រវត្តិសាស្ត្រពីសម័យក្រោមអាណានិគមនិយមបារាំង ហើយអគារមួយដែលគេមិនសូវមានការចាប់អារម្មណ៍ខ្លាំង តែពេលនេះត្រូវបានគេជួសជុលឡើងវិញនោះ គឺជាព្រះរាជដំណាក់របស់អតីតព្រះមហាក្សត្រខ្មែរព្រះអង្គ ស៊ីសុវត្ថិ មុនីវង្ស ដែលទីនោះហើយត្រូវបានគេអះអាងថាជាទីទ្រង់សោយទិវង្គតនោះ។
ភ្នំ បូកគោមានទីតាំងស្ថិតនៅក្នុងទឹកដីខេត្ដកំពត មានចម្ងាយ៤២គីឡូម៉ែត្រពីក្រុងកំពត។ ក្រុមជនបរទេស បានមកដល់ខេត្តនេះដំបូងគេនៅឆ្នាំ១៩១៧ លុះក្រោយមកជនជាតិបារាំងម្នាក់ឈ្មោះ រូ លួស បានរៀបចំរមណីយដ្ឋាននេះឡើង នាថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ ភ្នំបូកគោ ត្រូវបានរៀបចំឡើងសម្រាប់ជាទីកន្លែងសម្រាកលម្ហែកាយរបស់ពួកអាណា និគមបារាំងនៅលើកំពូលភ្នំដែលមានកម្ពស់១០៧៥ ម៉ែត្រ។ ធាតុអាកាសនៅលើភ្នំបូកគោមានភាព
ត្រជាក់បង្គួរ ហើយបើចង់ចាប់ពពក ភ្ញៀវទេសចរទាំងអស់អាចទៅទីនោះបាន។
ជាមួយ គ្នានោះ ព្រះមហាក្សត្រខ្មែរជំនាន់នោះ ក៏បានកសាងព្រះរាជដំណាក់ វត្តអារាម កន្លែងកម្សាន្ត និងទីគោរពបូជាមួយចំនួនផ្សេងៗទៀតផងដែរ។
តាមរយៈគេហទំព័រ ស្រែខ្មុក បានឲ្យដឹងថា ភ្នំបូកគោ នាអតីតកាលគឺប្រាកដណាស់ជាឋានសួគ៌មួយរបស់ស្រុកខ្មែរ សម្បត្តិនៃផែនដីសុវណ្ណភូមិ ជាទីដែលព្រះបាទស៊ីសុវត្ថិ មុនីវង្ស ទ្រង់គង់ប្រថាប់សម្រាកព្រះកាយរហូតដល់ទ្រង់យាងចូលទិវង្គត ដោយសារតែទ្រង់ឈឺចាប់ និងតូចព្រះទ័យ ដែលប្រទេសសៀមកាលនោះ (បច្ចុប្បន្នថៃ) តែងតែទន្ទ្រានម្ដងហើយម្ដងទៀត ឈ្លានពាន និងដណ្ដើមយកទឹកដីកម្ពុជប្រទេស ដោយមានប្រទេសជប៉ុន ជាអ្នកគាំទ្រពីក្រោយ។
តាមចំណារប្រវត្តិសាស្ត្របានឲ្យដឹងថា នៅឆ្នាំ១៩៣៩ សង្រ្គាមលោកលើកទី២ បានផ្ទុះឡើង។ ប្រទេសសៀមដែលមានវិវាទជាមួយប្រទេសបារាំង ត្រូវបានទទួលការគាំទ្រពីប្រទេសជប៉ុន ហើយនៅទីបំផុតសៀមដែលមានជប៉ុននៅពីក្រោយបានគាបសង្កត់ទៅលើ ប្រទេសបារាំង ដណ្ដើមយកនូវខេត្ដបាត់ដំបង និងទឹកដីខ្មែរមួយចំនួនទៀតស្ថិតនៅត្រង់ចន្លោះជួរភ្នំដងរែក និងខ្សែស្របក្រាដ(ខ្សែស្របលើផែនទី)ទី១៥។
តាមរយៈគេហ ទំព័រ នោះបានបន្តថា ដោយឈឺព្រះទ័យនឹងការរំលោភពីសំណាក់សៀមនេះ ព្រះរាជសុខភាពត្រូវទ្រុឌទ្រោមយ៉ាងឆាប់រហ័ស ហើយព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ទ្រង់ក៏បានសោយទិវង្គតនៅរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ នៅបូកគោនេះឯងក្នុងព្រះជន្មាយុ ៦៦វស្សា ក្រោយពេលព្រះអង្គសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ។
រាជ ដំណាក់មួយដែលអ្នកឡើងទស្សនាគ្រប់គ្នាតែងឃើញ ហើយបច្ចុប្បន្នត្រូវបានជួសជុលឡើងវិញនោះ ត្រូវបានគេដឹងថា ជាព្រះរាជដំណាក់ព្រះអតីតមហាក្សត្រខ្មែរព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ដែលព្រះអង្គកសាងឡើងសម្រាប់ជាទីលម្ហែកាយ។ នោះហើយ ដែលគេដឹងថា ជាកន្លែងដែលព្រះយាងចូលទិវង្គតនោះ។
តាមរយៈគេហ ទំព័រនោះបានឲ្យដឹងថា រាជដំណាក់ព្រះអង្គ ដោយសារកាលនោះប្រទេសកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់អាណានិគម បារាំង ដូច្នេះព្រះរាជដំណាក់នោះបានដាក់ឈ្មោះជាភាសាបារាំងធំៗថា «RESIDENCE DE S.M. MONIVONG» ដែលមានន័យជាភាសាខ្មែរថា «ព្រះរាជតំណាក់ ព្រះករុណា មុនីវង្ស»។
ស្រែខ្មុក បានបញ្ជាក់ថា៖«ព្រះរាជដំណាក់នេះហើយ បើតាមការស្មានគឺជាស្ថានដែលព្រះអង្គ[ស៊ីសុវត្ថិ មុនីវង្ស] បានយាងចូលទិវង្គត នៅលើកំពូលភ្នំនៃស្ថានសួគ៌កម្ពុជានេះ។ ក្រោយមករាជការបានកែប្រែទៅជាអគារសាលាក្រុងបូកគោ បន្ទាប់ពីទ្រង់សោយទិវង្គតទៅ»។
ដោយឡែកពាក់ព័ន្ធនឹងប្រវត្តិ រាជដំណាក់ ព្រះករុណាព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស និងការយាងចូលសោយទិវង្គតរបស់ព្រះអង្គដោយសារការឈឺចាប់នឹងការ ឈ្លានពានរបស់សៀមដូចការលើកឡើងខាងលើនោះ លោក រស់ ចន្ត្រាបុត្រ បណ្ឌិតប្រវត្តិសាស្ត្រកម្ពុជា បានសម្តែងការមិនយល់ស្របនឹងការលើកឡើងខាងលើឡើយ ដោយលោកបញ្ជាក់ថា ព្រះអង្គ ស៊ីសុវត្ថិ មុនីវង្ស មិនបានសោយទិវង្គតដោយសារការឈឺចិត្តនឹងសៀមឈ្លានពានទឹកដីនោះឡើយ ពោលគឺដោយជរាព្យាធិប៉ុណ្ណោះ។
លោកបណ្ឌិតប្រវត្តិសាស្ត្របាន មានប្រសាសន៍ថា៖«ខ្ញុំមិនដែលបានឮទេ រឿងថា ព្រះអង្គឈឺចិត្តរឿងសៀមនោះ តែពេលនោះប្រទេសកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំង បារាំងមានបំណងយកវៀតណាម ឡាវ កម្ពុជា ដាក់ក្រោមអាណានិគមរបស់គេតែមួយ ដូច្នេះគ្មានរឿងអីដែលថៃត្រូវមកឈ្លានពានខ្មែរទេ មានតែសៀមទៅវិញទេដែលត្រូវខ្លាចបារាំងនោះ»។
លោកបានឲ្យដឹង បន្ថែមថា ក្រោយបារាំងមកដាក់អាណានិគម ពួកគេបានកសាងភ្នំបូកគោសម្រាប់ជាការកម្សាន្តសប្បាយ ក្នុងនោះបារាំងក៏បានសង់រាជដំណាក់មួយសម្រាប់មហាក្សត្រខ្មែរដែរ តែរឿងថា ព្រះអង្គបានសោយទិវង្គតដោយសារភាពឈឺចាប់នៅទីនោះ លោកបញ្ជាក់ថា គ្មានឯកសារណាបញ្ជាក់ឡើយ។
យ៉ាងណាមិញ ព្រះរាជដំណាក់ដែលមានរចនាប័ទ្មបែបបារាំងរបស់ព្រះអង្គ ស៊ីសុវត្ថិ មុនីវង្ស នោះ បានទទួលរងការខូចខាតយ៉ាងដំណំនៅសម័យក្រោយមក ហើយត្រូវបានគេទុកចោលអស់រយៈពេលយ៉ាងយូរ ទើបតែបច្ចុប្បន្ននេះប៉ុណ្ណោះដែលព្រះរាជដំណាក់នេះ ត្រូវបានក្រុមហ៊ុនអភិវឌ្ឍន៍សុខា ធ្វើការជួសជុលឡើងវិញ៕ (ភ្នំពេញប៉ុស្តិ៍)

Comments
Post a Comment